ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលាវ័យត្រឹម១៤ឆ្នាំ លួចមានទំនាក់ទំនងស្នេហា ជិត៣ឆ្នាំ រួមភេទច្រើនលើក ត្រូវភាគី….!

8 ម៉ោង មុន 0 tnn_admin

ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន ករណី ៖ រួមភេទជាមួយអនីតិជន កាលពីថ្ងៃសុក្រ៩រោច ខែ ភទ្របទ ឆ្នាំជូតព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០នៅចំនុច៖ភូមិ កំពង់អុស ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនរងគ្រោះ ឈ្មោះ ង៉ាំ វ.រ ភេទ ស្រី អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនសង្ស័យ ឈ្មោះ មួន វណ្ណណេត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល

ប្រភពប្រាប់ថា  នៅមុនពេលកើតហេតុអំឡុងឆ្នាំ២០១៧ កុមារីរងគ្រោះឈ្មោះ និងឈ្មោះ មួន វណ្ណណេត ភេទ ប្រុស បានលួចមាន ទំនាក់ទំនងស្នេហា ជាមួយ គ្នារយះពេលជិត០៣ឆ្នាំមកហើយ។

រហូតមកដល់ថ្ងៃទីពុំចាំ ក្នុងខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤ កុមារីជនរងគ្រោះឈ្មោះងុំា វុទ្ធីម៉ារី បានមកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ហើយពេលនោះកុមារីរងគ្រោះមិនបានទៅផ្ទះវិញទេ បន្ទាប់មកឪពុក ម្តាយខាងកុមារីរងគ្រោះក៍បានមកយកកូនស្រីរបស់ខ្លួនត្រលប់ទៅផ្ទះវិញ។

លុះមកដល់ថ្ងៃទីពុំចាំ ក្នុងខែ សីហា ឆ្នាំ ២០២០ ដដែលនោះកុមារីរងគ្រោះ បានត្រលប់មកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ម្តងទៀត ដោយឆ្លៀតពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានដេករស់នៅជាមួយគ្នា និងបានរួមភេទជាមួយគ្នាបានចំនួន១លើក ហើយឪពុកម្តាយខាងកុមារីក៍បានមកនាំកូនស្រីត្រលប់ទៅផ្ទះវិញទៅ។ បន្ទាប់មកនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៤រសៀល កុមារីរងគ្រោះ បានរត់មករស់នៅផ្ទះរបស់ជនសង្ស័យឈ្មោះ មួន វណ្ណណេតលើកទី៣ ហើយពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានរស់នៅជាមួយគ្នា និង បានដេករួមភេទ ជាមួយគ្នាបានចំនួន០២លើកទៀត។

ក្រោយមកនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០ ឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  លុះមកដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២០ នាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានផ្ទេរពាក្យបណ្តឹងអោយអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំកំពង់អុស ហៅជនសង្ស័យឈ្មោះ មួន វណ្ណណេត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ក្នុងពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានរួមភេទជាមួយកុមារីរងគ្រោះ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មួន វណ្ណណេត កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ