ព្រឹតិ្តការណ៍ថ្មីៗ

ចូលលួចទូរស័ព្ទដៃ ទៅប្ដូរយកគ្រឿងញៀនមកជក់

1 នាទី មុន 0 tnn_admin

ខេត្តកណ្តាល ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ អំពើ ករណី លួច (ទូរស័ព្ទ)  កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទីនៅចំណុច៖ ក្នុងរោងចិញ្ចិមទា ក្រោយភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ ចាន់ ម៉េងហួ(ហៅហ៊ួង) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករឃ្វាលទា ។

ជនសង្ស័យ ឈ្មោះ រស់ ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។

សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក Realme ពណ៌ក្រហម ។

ប្រភពប្រាប់ថា  ជនរងគ្រោះឈ្មោះ ចាន់ ម៉េងហួ គឺជាកម្មករឃ្វាលទាឱ្យគេដែលមានរោងចិញ្ចឹមទានៅ ខាងក្រោយភូមិចំការដូង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ជាច្រើនខែមកហើយ ដោយមានមិត្តភក្កិ០១នាក់ទៀតជាកម្មករដូចគ្នាគឺឈ្មោះ ឃិត យ៉ា ។ លុះនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីពួកគេទាំង០២នាក់នាំគ្នាគៀងសត្វទាឱ្យចូលទ្រុងរួចរាល់ហើយ ក៏បាននាំគ្នាចូល ដេកក្នុងរោងទៅ ដោយជនរងគ្រោះបានដាក់ទូរស័ព្ទនៅក្នុងស្រោមខ្នើយកើយដេកទៅ។ រហូតដល់ ពេលកើតហេតុលើ ខណៈដែលជនសង្ស័យដែលបានមកពីដើររកត្រីនៅមាត់ស្ទឹងវិញហើយកាត់តាម រោងចិញ្ចឹមទាខាងលើ ក៏បានលឺសម្លេងចម្រៀងក្នុងទូរស័ព្ទដៃ នៅក្នុងស្រោមខ្នើយដែលជនរងគ្រោះ កើយ ពេលនោះជនសង្ស័យបានមានគំនិតនឹងលួចយកទូរស័ព្ទដៃនោះ បន្ទាប់មករូបគេក៏បានចូល ទាញយកខ្នើយចេញពីក្បាលជនរងគ្រោះ ពេលនោះជនរងគ្រោះបានភ្ញាក់ដឹងខ្លួនធ្វើឱ្យជនសង្ស័យ ទាញយកខ្នើយដែល មានទូរស័ព្ទក្នុងនោះបានរត់គេចខ្លួនទៅ ហើយជនរងគ្រោះក៏បានដេញតាម តែពុំទាន់និងស្គាល់ច្បាស់ថាឈ្មោះ រស់ ពៅ ភេទប្រុស គឺជាអ្នកលួចយកទូរស័ព្ទដៃរបស់ខ្លួន។ លុះស្អែកឡើងថ្ងៃទី១០ ខែឆ្នាំដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាល លើកដែកតែម្ដង។ រហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ ពៅ មកកាន់ប៉ុស្ដិ៍រដ្ឋបាលដើម្បីសាកសួរ និងបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។

នៅចំពោះមុខនគរបាលជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានលួចយក ទូរស័ព្ទដៃ០១គ្រឿង របស់ឈ្មោះ ចាន់ ម៉េងហួ (ហៅហ៊ួង) ប្រាកដមែន ដោយបានយកទូរស័ព្ទដៃនោះ ទៅប្ដូរយកគ្រឿងញៀនមកជក់ ពីអ្នកលក់ថ្នាំញៀនម្នាក់ភេទប្រុស ពុំស្គាល់ឈ្មោះបានចំនួន ០១កញ្ចប់តូច មកជក់តែម្នាក់ឯង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ