ព្រឹតិ្តការណ៍ថ្មីៗ

ការកសាងជំរំស្នាក់នៅរបស់កងទ័ពទីបញ្ជាការមុខទិសយោធភូមិភាគទី៥ បានទទួលឧបត្ថម្ភគាំទ្រពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក

40 វិនាទី មុន 0 tnn_admin

ខេត្តពោធិ៍សាត់ ៖ ស័ង្កសី ចំនួន ៧០០សន្លឹក ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោគ ផ្តល់ជូនទៅកាន់ទីបញ្ជាការមុខ ទិសយោធភូមិភាគទី៥ កងទ័ពជើងគោក ស្ថិតក្នុងស្រុកភ្នំក្រវាញ់​ ខេត្តពោធិ៍សាត់។

ពិធីប្រគល់-ទទួល ត្រូវបានប្រារពធ្វើ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ត្រី កែវ សារ៉េត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១៤ តំណាង ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក ទទួលទិសយោធភូមិភាគទី៥ និងវរសេនីយ៍ទោ ចោម ថារស់ ជំនួយការមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀត។

ឧត្តមសេនីយ៍ត្រី កែវ សារ៉េត បានឱ្យដឹងថាការឧបត្ថម្ភស័ង្កសីនេះ ដើម្បីប្រើប្រាស់លើការងារ សាងសង់ បម្រើដល់កិច្ចការងាររបស់កងទ័ពដែលកំពុងឈរជើង ការពារនៅចំណុចសំខាន់ៗក្នុងភូមិសាស្រ្ត ទទួលខុសត្រូវដោយយោធភូមិភាគទី៥។ លោក ឧត្តមសេនីយ៍ត្រី ក៏បានជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១៤ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោគ ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង ជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់ទ័ពគ្រប់បណ្តាអង្គភាព ធ្វើអោយយោធិនទាំងអស់មានភាពកក់ក្តៅ និងមានឆន្ទៈមោះមត់ ក្នុងការបំពេញភារកិច្ចការពារឧត្តម ប្រយោជន៍ជាតិមាតុភូមិ៕

ប្រភព៖ ផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ