ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ជួបសំណេះសំណាលជាមួយកងកំលាំងសមត្ថកិច្ចទាំង២​ ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ!

35 វិនាទី មុន 0 tnn_admin

ភ្នំពេញ៖ ៖ នារសៀលថ្ងៃចន្ទ​ ទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះ​ នៅសាលាខណ្ឌកំបូលបានរៀបចំពិធីសំណេះសំណាលជាមួយកងកំលាំងសមត្ថកិច្ចទាំង២ប្រភេទ​ ក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូ​ល​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល ព្រមទាំងមានការចូលរួមពី លោក ឃឹម ស៊ុនសូដាអភិបាលរង​ខណ្ឌ លោកវរសេនីយ៍ឯក ហង្ស មុនីអធិការនគរបាលខណ្ឌ​ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ​ និងមន្ត្រីនៃកងកំលាំងទាំង២ប្រភេទ​ សរុបចំនួន២០៥​ នាក់​ ។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌបានសម្តែងការកោតសសេីរដល់កំលាំងសមត្ថកិច្ចទាំង២​ ដែលបានបំពេញតួនាទី​ ភារកិច្ចក្នុងការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល​ទទួលបានលទ្ធផលល្អ​ សំដៅបំរេីប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅប្រកប ដោយសន្តិសុខ​ សុវត្ថិភាព​ មានជំនឿជឿជាក់​ និងបន្តគាំទ្រលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ជាពិសេសទប់ស្កាត់ក្រុមចលនាដែលចេតនាបង្ករអសន្តិសុខ​ អស្ថេរភាពសង្គម​ ក្នុងគោលបំណងថែរក្សាសុខសន្តិភាព​ និងភាពសុខដុមជូនប្រជាពលរដ្ឋខណ្ឌកំបូល​ និងរាជធានីភ្នំពេញទាំងមូល​ ។

ក្នុងពិធីសំណេះសំណាល​នេះដែរ លោកអភិបាលខណ្ឌនាំយកថវិកា​ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកជំទាវ​ដេីម្បីផ្តល់ជូនកំលាំងសមត្ថកិច្ចទាំងអស់​ ដោយម្នាក់ទទួលបានថវិកា៥០,០០០​ រៀល​ ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ