ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលមន្រ្តីរាជការ​សាលាក្រុងព្រះសីហនុ​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

1 នាទី មុន 0 tnn_admin

ខត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ​ ទី១៥​ ខែកញ្ញា​ ឆ្នាំ២០២០​ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាក្រុង​ កម្លាំងប្រដាប់អាវុធទាំង​ ៣​ប្រភេទក្នុងក្រុង​ ប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងព្រះសីហនុ​ ក្នុងឱកាសថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក​ អុី​ សុខឡេង​ អភិបាល​ នៃគណៈអភិបាលក្រុង​ព្រះសីនុ និងបានការអញ្ជេីញចូលរួមពីសមាជិក​ក្រុមប្រឹក្សាក្រុង លោក-លោកស្រីអភិបាលរងក្រុង គណៈនាយករដ្ឋបាល​ កម្លាំងប្រដាប់អាវុធទាំង​ ៣ប្រភេទក្នុងក្រុង ប្រធាន-អនុប្រធានការិយាល័យ​ មន្ត្រីការិយាល័យ-អង្គភាព​សាលាក្រុង​ ប្រជាការពារ​ និងបុគ្គលិកអនាម័យក្រុង។

ស្ថិតក្នុងឱកាសដ៏រីករាយនេះ​លោកអភិបាលក្រុង​ មានមតិសំណេះសំណាល​ លេីកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារ​ ចែករំលែកនូវបទពិសោធន៍ការងារដ៏មានអត្ថប្រយោជន៍​ និងមតិផ្តាំផ្ញេីក្នុងឱកាសថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ​ ព្រមជាមួយនូវការឧបត្ថម្ភថវិកាមួយចំនួនជូនដល់មន្រ្តីរាជការ​ កម្លាំងប្រដាប់អាវុធ​ ប្រជាការពារ​ និងបុគ្គលិកអនាម័យក្រុង​ផងដែរ។

ក្នុងនាមមន្រ្តីរាជការសាលាក្រុងព្រះសីហនុ​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលក្រុង ជាពិសេសចំពោះលោក​ អុី​ សុខឡេង​ អភិបាល​ នៃគណៈអភិបាលក្រុងព្រះសីហនុ​ ដែលជានិច្ចជាកាលលោកអភិបាល​ តែងតែយកចិត្តទុកដាក់​ សំណេះសំណាលលេីកទឹកចិត្តដល់មន្រ្តីរាជការក្រោមឱវាទ​ និងឧបត្ថម្ភថវិកាក្នុងឱកាសពិធីបុណ្យផ្លូវការផ្សេងៗ​។

ឆ្លៀតក្នុងឱកាសនេះ​យេីងខ្ញុំសូមគោរពដឹងគុណ​ និងថ្លែងអំណរគុណ​នូវសន្តានចិត្តដ៏ថ្លៃថ្លារបស់លោកអភិបាលក្រុង​ និងភរិយា​ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិតាមបីបាច់ថែរក្សាក្រុមគ្រួសាររបស់លោកអភិបាល​ សូមមានសុខភាពល្អ​ សុវត្ថិភាព​ និងជោគជ័យគ្រប់ភារកិច្ចការងារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ