ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូ​ល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ​ បុគ្គលិកសាលាខណ្ឌកំបូល​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

29 វិនាទី មុន 0 tnn_admin

​ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះ​ នៅសាលាខណ្ឌកំបូលបានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​បុគ្គលិកសាលាខណ្ឌកំបូល​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ ក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូ​ល​ ព្រមទាំងមានការចូលរួមពីលោក​ លោកស្រីជាអភិបាលរង​ខណ្ឌ គណៈនាយក​ លោក​ លោកស្រីជាប្រធាន​ អនុប្រធានការិយាល័យ​ អង្គភាព​ សរុបចំនួន២១០ នាក់​ ។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌបានសម្តែងការកោតសសេីរដល់បងប្អូនថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ បុគ្គលិកសាលាខណ្ឌទាំងអស់​ ដែលបានខិតខំបំពេញភារកិច្ចក្នុងការចូលរួមដោះស្រាយសំណេី​ សំណូមពរ​ និងការផ្តល់សេវាបម្រេីប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា​ សំដៅផ្តល់នូវទំនុកចិត្ត​ និងការគាំទ្រជាបន្តចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

ក្នុងពិធីសំណេះសំណាល​នេះដែរ លោកអភិបាលខណ្ឌនាំយកថវិកា​ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកជំទាវ​ ​ដេីម្បីផ្តល់ជូនបុគ្គលិក​ មន្ត្រីរាជការទាំងអស់​ ដោយម្នាក់ទទួលបានថវិកា៥០,០០០​ រៀល​ សម្រាប់ចូលួមពិធីភ្ជុំបិណ្ឌខាងមុខនេះ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ