ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ ឧបត្ថម្ភថវិកា និងភេសជ្ជៈជូនមន្រ្តីរាជការ និងបុគ្គលិកទូទាំងខណ្ឌសែនសុខ

40 វិនាទី មុន 0 tnn_admin

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយរដ្ឋបាលខណ្ឌសែនសុខ តំណាងលោកអភិបាលខណ្ឌ បានឧបត្ថម្ភថវិកា និងភេសជ្ជៈជូនដល់មន្រ្តីរាជការ និងបុគ្គលិកទូទាំងខណ្ឌសែនសុខ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។

ជាមួយនេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ បានប្រសាសន៍ថា : ក្នុងនាម រដ្ឋបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្រ្តីរាជការ និងបុគ្គលិកទូរទាំងខណ្ឌទាំងអស់ ដែលបានរួបរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងធ្វើការងារ និងបំរើសេវាផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអង្គភាពសាលាខណ្ឌអោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ និងសូមបន្តខិតខំអោយទទួលបានជោគជ័យបន្ថែមទៀត ។

ដើម្បីលើកទឹកចិត្តថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រដ្ឋបាលខណ្ឌសែនសុខបានឧបត្ថម្ភប្រាក់រង្វាន់បន្ថែមជូនមន្រ្តីរាជការ និងបុគ្គលិក ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០.០០០រៀល និង ភេសជ្ជៈចំនួន ០២កេស ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ