ព្រឹតិ្តការណ៍ថ្មីៗ

សន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការ របស់ គ.ប.ផ.ក បង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ សរុបចំនួនប្រមាណជាង ៥០០តោន

39 វិនាទី មុន 0 tnn_admin

ភ្នំពេញ ៖ នារសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការ ចុះបង្ក្រាប និងរឹបអូសផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់សរុបចំនួនប្រមាណជាង ៥០០តោន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។ ក្នងការចុះប្រតិបត្តិការរយៈពេល៣ខែចុងក្រោយនេះ គ.ប.ផ.ក បានបង្ក្រាប និងរឹបអូសឱសថអន់គុណភាព ផុតសុពលភាព និងខុសច្បាប់ និងផលិតផលក្លែងក្លាយ-ខុសច្បាប់ទូទៅ សរុបចំនួន ជាង៥០០តោន ៖

១. ផលិតផលស៊ីហ្សា( SISSHA) និងបារី អេទ្បិចត្រូនិច(E-Cigarette) ដែលមានទីតាំង រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ សរុប៖​ បារីអេឡេត្រូនិច (E-Cigarette) ៤៥៦ គ្រឿង និងផលិតផលស៊ីហ្សា (SISHA) ២១៩២ ដប
២. ទឹកក្រូច និងទឹកផ្លែឈើ ជាផលិតផលខុសច្បាប់ និងហួសសុពលភាព ចំនួន៥៣៣តោន។
៣. ឱសថអន់គុណភាព ហួសកាលបរិច្ឆេទ និងខុសច្បាប់ ចំនួន ២៣មុខ ស្នើនឹង ១.៥តោន។
៤. ផលិតផលភេសជ្ជៈប៉ូវកំលាំង (Energy Drink) ជាផលិតផលដែលបានកែច្នៃ និងបន្លំថ្ងៃខែឆ្នាំផលិតនិងការប្រើប្រាស់នៅសំបកកំប៉ុងប្រមាណជាង ១២តោន ហើយបានលក់ចែកចាយអស់ប្រមាណជិត៣០០០កេសរួចទៅហើយ និងសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនផ្លុំស្ទីកគ័រ ផ្លាស្ទីកសំរាប់អ៊ុតកេស និងម៉ាស៊ីនកែបរិច្ឆេត
៥. ស្រាចិនម៉ាក ម៉ៅតាយ (MOUTAI) ចំណុះ៥០០ml ចំនួន៧១ដប
៦. ផលិតផលវេជ្ជសាស្ត្រ សារធាតុសម្លាប់មេរោគ ទឹកអប់ និងផលិតផលចម្រុះជាច្រេីនតោនទៀត

ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកទ្បើងថាប្រសិនបើផលិតផលលក្លែងក្លាយទាំងអស់នេះធ្លាក់ក្នុងដៃប្រជាពលរដ្ឋ យកទៅប្រើប្រាស់ នឹងមានផលប៉ះពាល់ដល់សុខភាព និងមានភាពងាយរងគ្រោះ ។ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គ.ប.ផ.ក បានអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការងារបង្ក្រាបពាក់ព័ន្ធឧបករណ៍សម្ភារៈ និងសារធាតុសម្លាប់មេរោគសម្រាប់ប្រឆាំងកូវីដ-១៩​ ដែលក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ បានរឹបអូសសរុបចំនួនជាង ១០តោន និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថាផលិតផលជាង ៥០០តោន នេះ នឹងធ្វើពិធីកម្ទេចនាពេលខាងមុខ ។

គួររំលឹកផងដែរ គ.ប.ផ.ក. បានរៀបចំធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ និងឱសថអន់គុណភាព-ខុសច្បាប់សរុបចំនួន ៨លើក ស្មើនឹងចំនួនជិត ៥០០តោន ( ឱសថ១៣តោន ) ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ