ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះសម្រួលចរាចរនៅតំបន់គល់ស្ពានជ្រោយចង្វារ

32 វិនាទី មុន 0 tnn_admin

ភ្នំពេញ៖ ដោយពិនិត្យឃើញចរាចរណ៍នៅរង្វង់មូលគួចកាណុងកាំភ្លើង និង ស្ពានជ្រោយចង្វារ មានការកកស្ទះខ្លាំង ដោយមូលហេតុ បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករ បានអញ្ជើញធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅទីតាំងដែលមានការកកស្ទះខ្លាំងរួមមានរង្វង់មូលគួចកាណុងកាំភ្លើង ផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស(មុខស្ថានទូតបារាំង) និង ផ្លូវជាតិលេខ៥ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅជួបជុំគ្រួសារបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ