ព្រឹតិ្តការណ៍ថ្មីៗ

ឃើញគេល្បែងស៊ីសង (យូគី) ឆាតចូលស្នងការខេត្តកណ្តាល ចុះទៅពិនិត្យ ពិតជាមានមែន!

41 វិនាទី មុន 0 tnn_admin

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនិងមតិរបស់ប្រជាពលរដ្ឋដែលបានផ្ញើសារចូលផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «បងខ្ញុំចង់អោយជួយ នៅភូមិអំពិលទឹក មានការលេងល្បែងស៊ីសងច្រើនណាស់ ម៉ោង០៧យប់ចាប់លេងហើយ គឺនៅជិតវត្តអំពិលទឹក ផ្ទះឈ្មោះ ខេន មេឈ្មោះធឿន»។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏ដូចជាក្រុមការងារប្រតិកម្មរហ័សខេត្ត ភ្លាមនោះលោកអធិការនគរបាលស្រុកមុខកំពូល បានចាត់ឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ចុះពិនិត្យស្រាវជ្រាវរឿងនេះជាបន្ទាន់។

ជាលទ្ធផលឆ្លើយតបភ្លាមៗនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី កម្លាំងនគរបាលប៉ុស្ដិ៍សំបួរមាស បានចុះទៅដល់ចំណុចផ្ទះឈ្មោះ សាន ខេន ភេទស្រី អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពិនិត្យឃើញថាពិតជាមានលួចលាក់ផ្តល់ទីតាំងប្រព្រឹត្តល្បែងស៊ីសង (យូគី) កន្លងមកពិតប្រាកដមែន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ផ្ទះខាងលើឱ្យបញ្ឈប់ជាដាច់ខាតនូវសកម្មភាពបើកផ្ដល់ទីតាំង ឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ