ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ដាក់អន្ទាក់ចាប់ជ្រូកព្រៃ

50 វិនាទី មុន 0 tnn_admin

ខេត្តឧត្តរមានជ័យ៖ នៅថៃ្ង២៣ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គងបានប្រទះឃើញជនសង្ស័យពីរនាក់ ដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព មន្ត្រីយើងបានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការអូរអំបិលនិងបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ។

ជនសង្ស័យទាំងពីរមានឈ្មោះ និងអាស័យដ្ឋានដូចខាងក្រោម៖

១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ ត្រាំសសរ ឃុំស្រែ ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕

ប្រភព៖ មន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ