ព្រឹតិ្តការណ៍ថ្មីៗ

មនុស្សស្លាប់២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍

34 វិនាទី មុន 0 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង៦និង៥០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូនិងគោយន្តកន្ត្តៃ្របណ្តាលឲ្យជិះម៉ូតូ២នាក់ស្លាប់និងតៃកុងគោយន្តរបួសបាក់ជើង។

ហេតុការណ៍ដ៍ន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ67B ចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកScopyពាក់ស្លាកលេខ បាត់ដំបង1AC-1680 កំពុងបើកបរស្រាប់តែមានគោយន្តកន្ត្រៃបើកឡើងលើផ្លូវជាតិទើបម៉ូតូជនរងគ្រោះបុកពេញទំហឹងស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះសារឿត ភេទប្រុស ២៦ឆ្នាំ មានទីលំនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង(ស្លាប់)និងអ្នករួមដំណើរឈ្មោះខន ស្រីពេជ្រ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់) ចំណែកតៃកុងគោយន្តកន្រ្តៃបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចុះទៅធ្វើការវាស់វែងរួចយកម៉ូតូនិងគោយន្តកន្ត្រៃរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកបវេល រងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ