ព្រឹតិ្តការណ៍ថ្មីៗ

គ្រូពេទ្យជំនាញ ៖ លោក ត្រាំ មិនអាចចេញខាងក្រៅមន្ទីរពេទ្យបែបនេះបានទេ ដោយសារធ្វើអោយប៉ះពាល់ដល់សុខភាព របស់លោកផ្ទាល់ផង និងអាចចម្លងវីរុស Covid-19 ទៅអ្នកផ្សេងតទៀត!

20 វិនាទី មុន 0 tnn_admin

CNN ឲ្យដឹងថា បន្ទាប់ពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 មានមន្ត្រីជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋចំនួន ០៥នាក់ផ្សេងទៀត មានទីប្រឹក្សាផ្នែកឃោសនារកសម្លេងឆ្នោត ប្រធានគណបក្សសាធាររដ្ឋ និងទីប្រឹក្សារបស់លោក ត្រាំ ម្នាក់ទៀត ក៏ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសនេះដែរ។

នៅពេលបច្ចុប្បន្ននេះ លោក ត្រាំ កំពុងសម្រាកព្យាបាលជំងឺ Covid-19 នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅជាយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមានរឿងភ្ញាក់ផ្អើលមួយកើតឡើង ដោយលោក ដូណាល់ ត្រាំ បានចាកចេញមួយរយៈពេលខី្ល ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed ជាទីដែលលោកបានសម្រាកព្យាបាលជំងឺ Covid-19 នៅថ្ងៃចន្ទ ទី៥ តុលានេះ ដើម្បីស្វាគមន៍អ្នកគាំទ្ររបស់លោក នៅខាងក្រៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានរងការរិះគន់យ៉ាងខ្លាំង។

សូមរំលឹកជូនថា លោក ត្រាំ និងស្ត្រីទី១ មេឡានៀត្រាំ (ភរិយារបស់លោក) ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃសុក្រ ទី២ តុលានេះ និងបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅជាយទីក្រុងវ៉ាស៊ីនតោន ហើយស្ត្រីទី១ មេឡានៀត្រាំ នៅដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកនៅសេតវិមាន។

លោក James Phillips គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ Walter Reed បាននិយាយថា លោក ត្រាំ មិនអាចចេញខាងក្រៅមន្ទីរពេទ្យបែបនេះបានទេ ដោយសារធ្វើអោយប៉ះពាល់ដល់សុខភាព របស់លោកផ្ទាល់ផង និងអាចចម្លងវីរុស Covid-19 ទៅអ្នកផ្សេងតទៀតបានដោយងាយ ខណៈដែលសុខភាពរបស់ប្រធានាធិបតីរូបនេះ នៅមិនទាន់ជាសះស្បើយពីវីរុសនេះនៅឡើយ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ