ព្រឹតិ្តការណ៍ថ្មីៗ

មួយរយៈនេះ ល្បីរឿង គប់កញ្ចក់រថយន្ត ដល់ហើយ!

31 វិនាទី មុន 0 tnn_admin

បាត់ដំបង៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណី គប់កញ្ចក់រថយន្តកើតមានញឹកញាប់ តាមបណ្តាខេត្តមួយចំនួនដែលប្រភពបង្ហើបអោយដឹថា មានដូចជា ៖ កំពង់ធំ កំពង់ចាម កណ្តាល បាត់ដំបង និងបណ្តាលខេត្តមួយចំនួនទៀត ករណីខ្លះ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយករណីខ្លះទៀត ជនបង្កគេចខ្លួនបាត់ស្រមោល។

ដោយឡែកនៅវេលាម៉ោង១០ និង៤៥មានករណីគប់កញ្ចក់រថយន្តបានកើតឡើង១ករណីបណ្តាលឲ្យបែកកញ្ចក់រថយន្តផ្ទាំងខាងក្រោយ របស់ជនរងគ្រោះម្នាក់ឈ្មោះម៉ាន់ រ៉គីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ករណីនេះ បានបង្កឡើងដោយជនសង្ស័យឈ្មោះ សៀង សំ ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុលោកវរសេនីយឯកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងបង្ការ បង្ក្រាប ចុះទៅស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

លោកប្រធានបានបញ្ជាក់ប្រាប់ក្រុមការងារយើងថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រាកដមែនដោយសារខ្លួនប្រើប្រាស់ថ្នាំញៀនគ្រប់គ្រងអារម្មណ៍មិនបាន (បែកថ្នាំ)។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ