ព្រឹតិ្តការណ៍ថ្មីៗ

ខេត្តចំនួនពីរ បានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្រ្តមួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង 

44 នាទី មុន 0 tnn_admin

ខេត្តចំនួនពីរ បានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្រ្តមួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង https://tnnnews.info/archives/195165

Posted by TNN TV on Friday, 9 October 2020

 

បាត់ដំបង៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។

អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ