ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចេញសេចក្តីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្រុមហ៊ុន សាលារៀនឯកជន និងផ្សារទាំងអស់ ជុំវិញ….!

52 វិនាទី មុន 0 tnn_admin

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជំម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្រុមហ៊ុន សាលារៀនឯកជន និងផ្សារទាំងអស់ ដែលស្ថិតនៅតាមសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យ ឱ្យបានជ្រាបថា: កន្លងមកដោយសារកម្មករក្រុមហ៊ុន សុិនទ្រី បានធ្វើបាតុកម្មមិនប្រមូលសំរាម ធ្វើឱ្យមានការកកស្ទះសំរាមជាច្រើននៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ហើយការងារនេះ គឺជាបន្ទុករបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

អភិបាលខណ្ឌពោធិ៍សែនជ័យ ស្នើសុំលោក/លោកស្រី បងប្អូនចូលរួមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជញ្ជូនសំរាមមកដាក់នៅទីតាំងដែលសាលាសង្កាត់បានកំណត់។

លោក ហែម ដារិទ្ធិ សង្ឈឹមជឿជាក់លើ លោក/លោកស្រី ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ