ព្រឹតិ្តការណ៍ថ្មីៗ

បាក់ទំនប់ហុងទឹកបាសាក់ លិចផ្ទះប្រជាពលរដ្ឋ ចំនួន២ឃុំ ក្នុងស្រុករុក្ខគីរី

32 វិនាទី មុន 0 tnn_admin

បាត់ដំបង៖ ភ្លៀងមួយយ៉ាងខ្លាំងបណ្តាលអោយទំនប់ហុងទឹកបាសាក់ប្រវែង៥០ម៉ែត្របណ្តាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋនិងលិចទឹកចំនួន២ឃុំ។ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ចំណុចក្នុងឃុំបាសាក់ និងឃុំព្រែកជីក ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។

អជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានកំពុងប្រកាសអាសន្នអោយបងប្អូនប្រជាពលរដ្ឋ្ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។

បច្ចុប្បន្នសមត្ថកិច្ចខេត្តបាត់ដំបងកំពុងបញ្ជូនកម្លាំងឆ្ពោះទៅស្រុករុក្ខគីរី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងលិចលង់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ