ព្រឹតិ្តការណ៍ថ្មីៗ

សង្វៀនជល់មាន់ ជ្រកក្រោមផ្លាកកាស៊ីណូ នៅភ្នំដិន បានបើក​ឲ្យ​ខ្មែរ​ចូលលេងយ៉ាងគគ្រឹកគគ្រេង មាន​ទាំង​ប៉ូលិសផង ដោយ​មិន​ខ្លាចពីកូវីដ១៩ អីបន្តិចសោះ

30 វិនាទី មុន 0 tnn_admin

តាកែវ៖ សង្វៀន​ជល់​មាន់​មួយកន្លែង ជ្រកក្រោម​ផ្លាក​កាស៊ីណូ ស្ថិត​នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិននៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ពេលនេះ​បាន​បើក​លេង​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​សុទ្ធ​សឹង​តែជាជនជាតិ

ខ្មែរ​ចូល​លេង ព្រមទាំងប៉ូលិសផង ដោយ​មិន​បារម្ភអ្វីទាំងអស់។
បើតាម​សេចក្តីរាយការណ៍ថា ការ​បើក​លេង​ឡើងវិញនេះ គឺមានរយៈ​ពេល​ប៉ុន្មាន​ខែមក​ហើយ ដោយ​អ្នក​មក​ចូល​លេង​ទៀតសោត មិន​មែន​ជាជនជាតិ​បរទេស​នោះទេ ដោយ​ភាគ​ច្រើន​គេ​ឃើញ​សុទ្ធ​សឹង​តែជនជាតិខ្មែរដែល​ច្បាប់ហាមឃាត់ ហើយ​ពេល​ខ្លះ គេ​ឃើញ​មាន​ទាំង​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចូល​ទៅ​លេង​ទៀតផង។ ចំពោះ​ករណីនេះ លោក យុគ សារ៉ាត់ អធិការនគរបាល​ស្រុកគិរីវង់ បានថ្លែងថា កាស៊ីណូនោះ​គឺមាន​ច្បាប់អនុញ្ញាត​ ហើយរយៈ​ពេល​កន្លងមក រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​កាស៊ីណូបើក​ឡើងវិញ ក្រោយ​ការ​ធូរ​ស្រាល​ពីវីរុស​កូវីដ​១៩ ដូច្នេះ​ហើយ​ទើប​បាន​ជាមាន​សកម្មភាព​លេង​ឡើងវិញ​យ៉ាងដូចនេះ។

ចំពោះ​ករណី​ដែលមាន​ជនជាតិខ្មែរ​ចូលលេងវិញ លោកអធិការបានថ្លែងថា លោក​មិនបានដឹងទេ ព្រោះសូម្បីតែ​ទៅ​ក្បែរ​ក៏​លោក​មិន​ហ៊ានទៅផង លុះ​ត្រា​តែមាន​បទ​ល្មើស​កើតឡើង ដោយ​កាស៊ីណូនោះ​គេ​ប្រើសុទ្ធ​សឹង​តែ​ទាហានព្រំដែន​ការពារ ព្រមទាំង​សន្តិសុខ​ឯកជនរបស់គេទៀតផង៕ ដោយ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ