ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយពីបាក់ដីកប់ស្លាប់មនុស្ស3នាក់ក្នុងរណ្តៅរ៉ែមាស ទើបព្រះរាជអាជ្ញារងខេត្តចុះទៅបិទទីតាំង

2 ឆ្នាំ មុន 1 tnn_admin

ខេត្តក្រចេះ៖ សមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុង ជីកកកាយដើម្បីយកសាកសពមកធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់អន្តូងរ៉ែនោះព្រះរាជអាជ្ញារងខេត្តក្រចេះ និងសមត្ថកិច្ចជំនាញទៅត្រួតពិនិត្យ ហើយធ្វើការបិទហាមឃាត់ទីតាំងនោះតាមនិតិវិធី។

សូមបញ្ជាក់ថាដោយសារជីវភាពកង្វះខាតរបស់ប្រជាពលរដ្ឋទើបពួកគាត់ប្រកបអាជីវកម្មមុខរបរផ្សងសំណាងជីករណ្តៅរុករករ៉ែមាសសុីឈ្នួលរបស់ថៅកែដែលមានឈ្មោះ ប៊ិន ដាលីន ភេទប្រុស អាយុ32ឆ្នាំរស់ នៅចំនុចត្រូន ភូមិ អូរពោ ឃុំ ក្បាលដំរី ស្រុក សំបូរ ខេត្តក្រចេះ ដែលមានចំនុច U T M 141309- 638982 បណ្តាលអោយមនុស្សស្លាប់3នាក់ កាលពីវេលាម៉ោង3និង35នាទី ថ្ងៃទី31 ខែសីហា ឆ្នាំ2017។

ជនរងគ្រោះទី1-ឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ50ឆ្នាំ រស់នៅដីសម្បទាន ក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។2-ឈ្មោះ រាជ សាគា ភេទប្រុសអាយុ 21ឆ្នាំ រស់នៅចំនុចដីសម្បទានភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។3-ឈ្មោះ ជិន ភារ៉ា ភេទប្រុសអាយុ25ឆ្នាំ រស់នៅភូមិ ស្ទឹងស្វាយ ឃុំ ដា ស្រុកចិត្របុរី ខេត្តក្រចេះ។

សាកសពទាំង3នាក់នៅកប់ក្នុងរណ្តៅជំរៅ 25ម៉ែត្រ។ ក្រោយកើតហេតុទើបអជ្ញាធរសមត្ថកិច្ចចុះទៅត្រួតពិនិត្យរណ្តៅរ៉ែ បន្ទាប់ពីមានដំណឹងថាដីបាក់សង្កត់មនុស្ស3នាក់ស្លាប់ក្នុងរណ្តៅនោះ។ដោយ៖គឹមឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ