ព្រឹតិ្តការណ៍ថ្មីៗ

ព័ត៌មានប្លែកៗ

ម្តាយ និងកូនស្រី ក្លាយជាឃាតករ ត្រឹមលុយ១ម៉ឺនរៀល(វីដេអូ)
1 ឆ្នាំ មុន 7515 តូ សុផល

រាជធានីភ្នំពេញ៖​ នេះជារឿងដ៏សែនហួសចិត្តមួយ​ ដោយសារតែស្ត្រីជាប្រពន្ធសុំលុយប្តី១ម៉ឺនរៀល​ មិនបានក៏កើតទៅជាហឹង្សា​ រហូតឈានដល់ការកាប់​ និងចាក់សំលាប់​ ប្តី​ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម​ ។ ដែលហេតុការកាប់សំលាប់នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២៤​ ខែឧសភាឆ្នាំ២០១៩​ និងបង្កអោយមានការភ្ញាកផ្អើលនៅវេលាយប់ថ្ងៃដដែល​ នៅក្នុងបន្ទប់ជួលមួយកន្លែង​ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។ សពមានឈ្នោះ​ គឹម​ យ៉ត​ ហៅ​ គឹម សីហា​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរបុគ្គលិក អចលនទ្រព្យ​ មានទីលំនៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ មានប្រពន្ធឈ្មោះ ​ង៉ូយ​ សុម៉ារី​ ភេទស្រីអាយុ២០ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅជាមួយប្តី (ជនដៃដល់)​ និងម្តាយក្មេក ឈ្មោះ​ គង់​ ធីតា​ ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ មុខរបរកាត់ដេរនៅផ្ទះ​ ទីលំនៅ​ សង្កាត់ទន្លេរបាសាក់​ ខណ្ឌចំការមន ​(ជនដៃដល់)​ ។ បើតាមចំលើយសារភាពរបស់ជនដៃដល់ជាប្រពន្ធអោយដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានសុំលុយប្តី១ម៉ឺនរៀលទៅទិញអីហូប​ តែប្តីមិនអោយ​ ហើយថែមទាំងស្ទុះមកច្របាច់ករូបគាត់ថែមទៀតផង​ ។ […]